ជាធម្មតា​ស្នាមជាំ​ត្រូវបាន​ គេទទួល​ស្គាល់ថា បណ្តាលមកពី​កើតជំងឺ​ថ្លើម ឬការត្រូវ​នឹងកម្តៅ​ព្រះអាទិត្យ។ ការប៉ះ​នឹងកម្តៅព្រះអាទិត្យ​អាចជាមូលហេតុ​នាំឲ្យ​មានស្នាមជាំ។ មូល​ហេតុ​ផ្សេងមួយទៀត​ដែលបណ្តាលឲ្យ​ជាំគឺ ការ​ខូចមុខងារ​ថ្លើម ឬកង្វះ​សារធាតុ​ចិញ្ចឹម។ ជាទូទៅ​ស្នាមជាំ​ច្រើនកើត​មាន​នៅលើ​ផ្ទៃមុខ, ក និងដៃ​របស់​មនុស្ស។ ស្នាមជាំ​មិនផ្តល់​ទុក្ខទោស​អ្វីទេ។ វេជ្ជបណ្ឌិត​បាន​ណែនាំថា ប្រសិនបើអ្នក​មានស្នាមជាំ​កាន់​តែធំឡើងៗ។ យល់ល្អ គួរព្យាបាល​ស្នាម​ជាំនេះ ដោយប្រើ​ប្រភេទឱសថ​ធម្មជាតិ។

លាបចាហ៊ួយ​ប្រទាលកន្ទុយក្រពើ
ចាហ៊ួយប្រទាល​កន្ទុយក្រពើ​ត្រូវបាន​គេចាត់ទុកថា ជាឱសថព្យាបាល​ស្នាមជាំ​ដ៏សក្តិសិទ្ធិ។ អ្នកអាច​លាបចាហ៊ួយ​ប្រទាលកន្ទុយក្រពើ​ដោយផ្ទាល់លើ​ផ្ទៃមុខ។ ការ​លាប​ប្រទាល​កន្ទុយ​ក្រពើនេះ​ត្រូវរក្សា​វាទុករយៈពេល​ពី ៤៥-៦០នាទី។ ឱសថ​នេះគួរតែ​ប្រើឲ្យបាន ២ដង​ក្នុង១ថ្ងៃ ដើម្បី​ទទួលបាន​លទ្ធផល​ល្អ។ ចាហ៊ួយ​ប្រទាល​កន្ទុយក្រពើ​មាន​ដាក់​លក់​នៅលើ​ទីផ្សារ។

ប្រើទឹក​ខ្មេះប៉ោម
ទឹកខ្មេះប៉ោមជា​ឱសថ​មួយប្រភេទទៀត​សម្រាប់ព្យាបាល​ស្នាមជាំ។ ត្រូវ​ទាមទារ​ឲ្យលាយទឹកខ្មេះ​ប៉ោមជាមួយ​នឹងទឹកខ្ទឹម​បារាំង​ស្រស់ រួចលាប​លើតំបន់​មានស្នាមជាំ។ ត្រូវ​រក្សា​វារយៈ​ពេល​យ៉ាងតិច​ណាស់ ៤៥នាទី។ ឱសថនេះ​គួរតែ​ប្រើឲ្យបាន​រយៈពេល​យ៉ាងតិច ២ខែ។ ការទទួលទាន​ទឹកខ្មេះប៉ោម​ជាមួយ​ទឹកក្តៅ ឬទឹក​ត្រជាក់​ក៏អាច​ជួយ​កម្ចាត់​ស្នាមជាំ​បាន​ដែរ។ ដើម្បីឆាប់​ទទួលបាន​ប្រសិទ្ធិភាព អ្នកគួរ​ទទួលទាន​វាឲ្យបាន ២ដង​ក្នុង ១ថ្ងៃ​រយៈពេល​ពី ៤-៥សប្តាហ៍។

ទឹក​ក្រូចឆ្មា
ទឹកក្រូចឆ្មា​ជាឱសថ​ព្យាបាល​ស្នាមជាំ​លើផ្ទៃមុខ។ អ្នកអាច​លាបទឹកក្រូចឆ្មា​លើស្នាមជាំរបស់​អ្នក។ ត្រូវ​រក្សាវា​ទុករយៈ​ពេល ៣០ទៅ ៤៥នាទី។ ទឹក​ក្រូចឆ្មា​ក៏​អាច​លាប​មុនពេល​ចូលគេង​ផង​ដែរ ដើម្បីឲ្យកាន់​តែ​មាន​ប្រសិទ្ធិភាព។

ជូត​ប្រេងល្ហុង
ប្រេងល្ហុង​ត្រូវបាន​គេយកទៅ​ប្រើប្រាស់​ដើម្បីព្យាបាល​បញ្ហាស្នាមជាំ​ លើផ្ទៃមុខ។ ការជូត​ប្រេងល្ហុង​ដោយផ្ទាល់​លើស្នាមជាំ​ឲ្យបាន ២-៣ដងក្នុង ១ថ្ងៃ អាចជួយ​កម្ចាត់​បញ្ហា​ស្នាមជាំ​បាន​យ៉ាងឆាប់​រហ័ស។ អ្នកគួរតែ​ប្រើឱសថ​នេះឲ្យបានយ៉ាង​ហោចណាស់ ៨ទៅ ១០សប្តាហ៍។

ជូត​ល្ហុងខ្ចី
អ្នកអាច​យកល្ហុង​ខ្ចីត្រជាក់ៗ​មួយដុំ មកជូត​លើស្នាមជាំ​លើផ្ទៃមុខ​រយៈពេល​ពី ២០ទៅ ២៥នាទី។ បន្ទាប់​មកត្រូវ​លាងសម្អាត​នឹងទឹក។ ការ​ធ្វើវិធីនេះ​ឲ្យ​បាន​ទៀងទាត់​អាច​ជួយ​ដោះស្រាយ​បញ្ហាស្នាម​ជាំលើ​ ផ្ទៃមុខ​របស់​អ្នកបាន។

ប្រើ​ម្សៅរមៀត
ម្សៅរមៀត​ក៏ត្រូវបាន​គេយកមកធ្វើជា​ឱសថ​ដើម្បីព្យាបាល​បញ្ហាស្នាមជាំ​ ផងដែរ។ អ្នកអាច​យកម្សៅ​រមៀតលាយ​ជាមួយនឹ​ង​ទឹកដោះគោ។ លាបវាលើផ្ទៃ​មុខ​ជាប្រចាំ នោះវា​នឹងផ្តល់​ប្រសិទ្ធិភាព​ខ្ពស់​បំផុត។ អ្នកគួរតែ​ចំណាយពេលវេលា​ព្យាបាលយ៉ាង​ហោចណាស់ ២-៣សប្តាហ៏ ដើម្បីទទួលបាន​ប្រសិទ្ធិភាព។

ប្រើដំឡូង​បារាំង
អ្នកអាចប្រើ​បន្ទះដំឡូង​បារាំង​បិតលើ​ស្នាមជាំ។ ដំឡូងបារាំង​ស្រស់​កិនរួច ក៏អាច​យកមក​លាបលើផ្ទៃមុខ ដើម្បី​បំបាត់​ស្នាម​ជាំបានដែរ៕

0 comments:

Post a Comment