កុមារភាព និងប្រវត្តិសិក្សា
លោក Mark Eliot Zuckerberg កើតនៅក្នុងត្រកូលគ្រួសារអ្នកធូរធារមួយដែលមានការអប់រំខ្ពស់ ដែលឪពុករបស់លោកមានមុខរបរជាពេទ្យធ្មេញ និងម្តាយជាអតីតពេទ្យវិកលចរិតនៅទីក្រុង White Plains។ លោកជាកូនច្បងក្នុងចំណោមបងប្អូនសរុបទាំងអស់ចំនួន៤នាក់។

នៅកុមារភាព Zuckerberg ចូលចិត្តស្រាវជ្រាវលើប្រព័ន្ធកុំព្យូទ័រណាស់ ហើយរហូតដល់វ័យ ១២ឆ្នាំ លោកបានប្រើប្រាស់ប្រូក្រាម (Program) Atari BASIC បង្កើតកម្មវិធីផ្ញើសារមួយដោយខ្លួនឯងឲ្យឈ្មោះថា “Zucknet”។ កម្មវិធីផ្ញើសារនេះបានរួមចំណែកយ៉ាងសំខាន់សម្រាប់ជួយសម្រួល ការងារប្រចាំថ្ងៃឪពុករបស់លោក។
នៅពេលសិក្សានៅវិទ្យាល័យ Phillips Exeter Academy យុវជន Zuckerberg មានចំណាប់អារម្មណ៍កាន់តែខ្លាំងឡើងលើការបង្កើតកម្មវិធីកុំព្យូទ័រ និងទីបំផុតកម្មវិធី(software) ចាក់បទចម្រៀងឈ្មោះថា Pandora បានប្រសូតឡើងក្រោយថ្វីដីរបស់យុវជនម្នាក់នេះ។ សមត្ថភាពរបស់គេ នៅពេលនោះធ្វើឲ្យក្រុមហ៊ុនបច្ចេកវិទ្យា AOL និង Microsoft មានចំណាប់អារម្មណ៍ចង់ទិញកម្មវិធី(software) របស់លោក និងជួលលោកឲ្យទៅបម្រើក្រុមហ៊ុនរបស់ខ្លួនទៀតផង។
Zuckerberg ចូលសិក្សានៅសាកលវិទ្យាល័យ Harvard នៅក្នុងឆ្នាំ២០០២ ជាកន្លែងដែលយុវជនម្នាក់នេះបានកសាងប្រជាប្រិយភាពប្រចាំសាលាតាម រយៈការបង្កើតកម្មវិធីកុំព្យូទ័រ CourseMatch និង Facemash ដែលបានរួមចំណែកយ៉ាងសំខាន់សម្រាប់គ្រប់គ្រងកម្មវិធីសិក្សានានានៅ ក្នុងសាកលវិទ្យាល័យទាំងមូល។
Facebook ត្រូវបានបង្កើតឡើង
ភាពជោគជ័យនៅក្នុងការបង្កើតប្រព័ន្ធកុំព្យូទ័រនេះ បានធ្វើឲ្យមហាសេដ្ឋីវ័យក្មេងម្នាក់នេះមានមហិច្ឆតាកាន់តែខ្ពស់ ឡើង ចាប់ដៃគ្នាជាមួយមិត្តភ័ក្ដិជិតស្និតចំនួន៣រួមគឺលោក Dustin Moskovitz ជាមហាសេដ្ឋីវ័យក្មេងជាងគេបំផុតក្នុងលោកដែលទើបនឹងធ្លាក់ចេញពីតំណែងក្នុងឆ្នាំ២០១៤ នេះ Chris Hughes និង Eduardo Saverin បង្កើតគេហទំព័រមួយនៅក្នុងឆ្នាំ២០០៤។

គេហទំព័រនេះ អាចអនុញ្ញាតឲ្យសាធារណជនអាចបង្កើតប្រវត្តិរូប (Profile)របស់គេបាន បង្ហោះរូបភាព (Upload Photos) និងអាចចែករំលែកព័ត៌មាន និង ទំនាក់ទំនងទៅមនុស្សជុំវិញពិភពលោកបានដោយងាយស្រួលដែលនោះគឺ គេហទំព័រ Facebook។ ក្រុមហ៊ុនថ្មីនេះបានធ្វើឱ្យ Zuckerberg បោះបង់សាលាដាក់ចិត្តដាក់កាយជាមួយ Facebook បង្កើតទីស្នាក់ការក្រុមហ៊ុននៅក្រុង Palo Alto រដ្ឋ California។
មួយឆ្នាំក្រោយពីលោកបង្កើតបានបណ្ដាញសង្គម Facebook លោកបានប្រមូលទុនពីនាយពីអាយបានទុនប្រមាណ ១២,៧លានដុល្លារ។

នៅចុងឆ្នាំ២០០៤ ដដែល មនុស្ស១លាននាក់បានប្រើប្រាស់គេហទំព័រខាងលើ នឹងកើនឡើងជាបន្តបន្ទាប់រហូតដល់ ១,១១ ពាន់លាននាក់ដល់ឆ្នាំ២០១៣កន្លងទៅរហូតធ្វើឲ្យក្រុមហ៊ុននេះ ក្លាយជាក្រុមហ៊ុនបណ្តេញសង្គមធំជាងគេបំផុតក្នុងលោករកចំណូលបាន រាប់ពាន់លានដុល្លារ។ ទីបំផុត Facebook ជួយឲ្យ Zuckerberg ក្លាយជាមហាសេដ្ឋីទាំងវ័យក្មេងកាន់ប្រាក់ ២៧,៧ពាន់លានដុល្លារនៅពេលបច្ចុប្បន្ន។
ភាពជោគជ័យបានក្លាយជាមហាសេដ្ឋីទាំងវ័យក្មេងយ៉ាងលឿនដូច ផ្លេកបន្ទោរនេះ បានធ្វើឲ្យមនុស្សនៅទូទាំងសាកលលោកជាពិសេស សហគ្រិនវ័យក្មេងចាប់ផ្តើមសម្លឹងមើល និងសិក្សាពីសមត្ថភាពរបស់លោក ដែលជាគន្លឹះជំរុញឲ្យលោជោគជ័យ។
ប្រិយមិត្តធ្លាប់សួរខ្លួនឯងទេថា តើគេហទំព័រ Facebook.com បង្កើតឡើងដោយរបៀបណា? តើZuckerberg អាចកសាងខ្លួនពីបាតដៃទទេក្លាយជាមហាសេដ្ឋីទាំងវ័យក្មេងដោយ របៀបណា? តើ Zuckerberg មានបទពិសោធន៍ល្អៗអ្វីខ្លះអាចចែករំលែកដល់សហគ្រិនទូទៅ? ដើម្បីចង់ដឹងចម្លើយទាំងនេះ សូមប្រិយមិត្តស្វែងយល់ពីគន្លឹះសំខាន់ៗរបស់លោក Zuckerberg ដែលធ្វើឲ្យលោកក្លាយជាមហាសេដ្ឋីដូចខាងក្រោម៖
១) មានមហិច្ឆតាខ្ពស់
បុគ្គលល្បីៗដូចជា Martin Luther King Jr, Nelson Mandela, Bill Gates, Steve Jobs សុទ្ធតែមានមហិច្ឆតារៀងៗខ្លួន។ សម្រាប់ Zuckerberg ក៏មានមហិច្ឆតាដូចគ្នានេះដែរហើយមហិច្ឆតារបស់លោកធំហួសពីអ្វី ដែលមនុស្សគ្រប់គ្នាគិតទៅទៀត។ សិស្សរូបថ្នាក់របស់លោកគិតថា កម្មវិធីកុំព្យូទ័ររបស់លោក អាចប្រើការបានតែក្នុងសាលាតែប៉ុណ្ណោះ។ ប៉ុន្តែ Zuckerberg នៅតែរឹងរូសមានទំនុកចិត្តថា គម្រោងដ៏តូចរបស់ខ្លួននឹងអភិវឌ្ឍក្លាយជាក្រុមហ៊ុនធំលំដាប់ ពិភពលោកនៅពេលអនាគត។

២) ត្រូវចាប់ផ្តើមជាមួយអ្វីដែលអ្នកមាននៅថ្ងៃនេះ
មេរៀនដ៏ល្អដែលទទួលបាន Mark Zuckerberg លោកអ្នក ឬ សហគ្រិនទូទៅមិនចាំបាច់មានដើមទុនធំកប់ពពកនោះឡើយ។ នៅពេលបង្កើតក្រុមហ៊ុន Facebook ជាលើកដំបូង Zuckerberg មិនមានដើមទុនច្រើននោះដែរ ប៉ុន្តែនៅពេលនេះលោកបានជាប់ក្នុងបញ្ជីជាមហាសេដ្ឋីពិភពលោក។ ដូច្នេះ លោកអ្នកមិនត្រូវបញ្ឈប់សុបិន្ដរបស់អ្នកចង់ក្លាយជាអ្នកមាន ដោយសារតែប្រាក់បន្តិចបន្តួចនោះឡើយ។ លោកអ្នកត្រូវចាប់ផ្តើមជាមួយអ្វីដែលអ្នកមាននៅថ្ងៃនេះ។

៣) មានភាពជឿជាក់លើខ្លួនឯង
Mark Zuckerberg មានការជឿជាក់លើសមត្ថភាព និងក្តីសុបិន្ដរបស់លោក។ អ្នកត្រូវចងចាំថា គ្មានភាពជោគជ័យណាមួយនៅលើលោកនេះអាចកើតមានឡើងដោយគ្មានការ ជឿជាក់លើខ្លួនឯងបានឡើយ។ សូមកុំមានមន្ទិលសង្ស័យលើខ្លួនឯង តែត្រូវជឿជាក់លើសមត្ថភាពរបស់ខ្លួនបង្កើតជោគជ័យឡើងឲ្យដូចលោក Mark Zuckerberg។

៤) ធ្វើអ្វីដែលអ្នកចង់ធ្វើជាមួយការប្ដេជ្ញាចិត្តខ្ពស់
បើលោកអ្នកចង់ជោគជ័យដូច Mark Zuckerberg លោកអ្នកត្រូវស្វែងរកអ្វីមួយដែលងាយស្រួល និង មានចំណាប់អារម្មណ៍បំផុតសម្រាប់អ្នក។ Mark Zuckerberg គឺជាមនុស្សដែលមានការប្ដេជ្ញាចិត្តខ្ពស់ និងស្រលាញ់ការងាររបស់លោកជាទីបំផុត។ ការស្រលាញ់ពេញចិត្ត និង ការប្ដេជ្ញាចិត្តនេះនឹងបពន្លឿនដំណើរជីវិតរបស់អ្នកទៅកាន់វិថី ជីវិតដ៏រុងរឿងនៅពេលដែលអ្នកនិយាយថា “ខ្ញុំអាចធ្វើវាបាន”។

៥) ត្រៀមខ្លួនទទួលយកការរិះគន់
មុននឹងលោកអ្នកជោគជ័យ អ្នកក៏ត្រូវឆ្លងដំណាក់កាលនៃការរិះគន់ និង ការសើចចំអកពីអ្នកដទៃផងដែរ។ Mark Zuckerberg មិនដែលបោះបង់ចោលមហិច្ឆតារបស់ខ្លួននោះឡើយ ទោះបីជាមានការរិះគន់ពីមនុស្សមួយចំនួនលើអាជីវកម្មក៏ដោយ។ ពីលោក Mark Zuckerberg អ្នកត្រូវរៀនត្រៀមខ្លួននៅពេលនេះ ដើម្បីទទួលយកការរិះគន់ជាមុន និងមិនត្រូវបោះបង់គោលដៅរបស់ខ្លួននោះឡើយ តែត្រូវចេះឆ្លៀតយកឱកាសនេះធ្វើជាថ្នាំប៉ូវដើម្បីភាពជោគជ័យវិញ។

៦) តម្កល់ទុកការព្យាយាមនៅក្នុងខ្លួន
Mark Zuckerberg និយាយថា លោកបានប្រើពេលយ៉ាងច្រើនក្នុងមួយថ្ងៃៗដើម្បីការងាររបស់លោក ហើយរយៈពេល ១០ឆ្នាំមកនេះលោកបានព្យាយាមធ្វើឲ្យ Facebook កាន់តែល្បីល្បាញនៅលើពិភពលោក។ នេះបញ្ជាក់ថា មុននឹងក្លាយជាមហាសេដ្ឋីវាមិនមែនជារឿងងាយស្រួលឡើយសម្រាប់ Mark Zuckerberg ដែលជាមេរៀនដ៏ល្អមួយប្រាប់ទៅសហគ្រិននានាត្រូវព្យាយាមលើ មុខជំនួញអាជីវកម្មរបស់ខ្លួនជាប្រចាំ។

៧) ហ៊ានប្រឈមមុខនឹងឧបសគ្គ
Mark Zuckerberg ចង់ឲ្យ Facebook ក្លាយជាក្រុមហ៊ុនដ៏ល្បីមួយនៅលើពិភពលោក។ ប៉ុន្តែវាមិនមែនជារឿងមួយងាយស្រួលនោះឡើយ ត្បិតអី Goolge ជារនាំងដែកនៅពីមុខរូបលោក។ តើ Mark Zuckerberg ក្លាយក្រុមហ៊ុន Google ដែរឬទេ? ចម្លើយនោះគឺទេ។ ដូច្នេះហើយបានគេនិយាយថា ការលើកទឹកចិត្ត គឺជាអាវុធដ៏មានឥទ្ធិពលដែលសហគ្រិនទូទៅត្រូវមានក្នុងខ្លួន សម្រាប់ទប់ទល់នឹងឧបសគ្គ ហើយត្រូវគិតថា បើគ្មានឧបសគ្គ ក៏គ្មានភាពជោគជ័យដែរ។

៨) ផ្ដោតលើគោលដៅរបស់អ្នកជានិច្ច
Mark Zuckerberg និយាយថា៖ « អ្វីដែលខ្ញុំត្រូវបារម្ភបំផុតនោះគឺបេសកកម្មរបស់ខ្ញុំ ដែលត្រូវបង្កើតពិភពលោកមួយឡើង»។ ហេតុផលតែមួយគត់ដែលធ្វើឲ្យ Facebook អាចប្រកួតជាមួយ Google បានគឺដោយសារ Mark Zuckerberg ផ្ដោតតែទៅលើបេសកកម្មរបស់ Facebook មួយតែប៉ុណ្ណោះ។ ត្រូវតែព្យាយាមឲ្យអស់ពីលទ្ធភាព ហើយកុំចំណាយពេលទៅលើរឿងឥតប្រយោជន៍ បើមិនដូច្នេះទេ អ្នកនឹងក្លាយជាមនុស្សបរាជ័យ។

៩) រៀនយុទ្ធសាស្ត្រទទួលយកហានិភ័យចំពោះមុខ
បើសិនជាអ្នកដឹងជ្រោះមួយមានជម្រៅជ្រៅ អ្នកនឹងមិនហ៊ានលោតជ្រោះនោះឡើយ។ ប៉ុន្តែបើអ្នកមិនដឹងថាជ្រោះនោះជម្រៅប៉ុន្មានទេមាន ៦ ក្នុងចំណោម១០នាក់ច្បាស់ជាលោតចូលទៅក្នុងជ្រោះនោះជាក់ជាមិនខាន ឡើយ។ ភាពជាសហគ្រិនជោគជ័យដូចលោក Mark Zuckerberg ពេលខ្លះក៏ត្រូវហ៊ានសម្រេចចិត្តទទួលយកឧបសគ្គ និងស្វែងរកយុទ្ធសាស្ត្រផ្សេងៗទប់ទល់នឹងឧបសគ្គទាំងនោះ។ ដោយសារតែឧបសគ្គនេះហើយ ទើបធ្វើឲ្យមហាសេដ្ឋីវ័យក្មេងនេះកាន់តែរឹងមាំឡើង។

១០) បោះជំហានរបស់អ្នកទៅមុខជានិច្ច
ដូចដែលអ្វីដែលលោកអ្នកបានដឹង ភាពជោគជ័យរបស់ Facebook មិនមែនកើតឡើងក្នុងរយៈពេលមួយយប់នោះឡើយ ហើយ Mark Zuckerberg ក៏មិនមែនក្លាយជាមហាសេដ្ឋីក្នុងរយៈពេលមួយយប់នោះដែរ។ យុវជនម្នាក់នេះបានចំណាយពេល ១០ឆ្នាំ មកហើយទើបធ្វើឲ្យ Facebook ជោគជ័យនៅពេលនេះ។ តាមរយៈបទពិសោធន៍របស់លោក Mark Zuckerberg អ្នកត្រូវបន្តដំណើររបស់អ្នកជាប្រចាំពីមួយជំហានទៅមួយជំហាន ទើបអ្នកអាចសម្រេចគោលដៅរបស់ខ្លួនបាន៕

0 comments:
Post a Comment