តារាចម្រៀងកូរ៉េ ៩ រូបដែលមានជំងឺគំរាមកំហែងដល់ជីវិត
16 Jun, 2015 10:02
កុំ
ឃើញតារា Kpop
សំណព្វចិត្តអ្នកលោតហក់លើឆាកបញ្ចេញទឹកមុខសប្បាយរីករាយថា
ពួកគេមានសុខភាពល្អ និងរឹងមាំនោះ។
តារាមួយចំនួនមានជំងឺប្រចាំកាយត្រូវប្រុងប្រយ័ត្នជានិច្ច
ឯខ្លះទៀតធ្លាប់មានជំងឺដែលអាចគំរាមកំហែងដល់ជីវិតទៀតផងបើមិន
បានព្យាបាលដោយយកចិត្តទុកដាក់ទេនោះ។ ឥលូវទៅមើលមុខ
តារាដែលមានជំងឺគំរាមដល់ជីវិតទាំងនោះ។
១ Krystal & Jessica
បងប្អូនទាំងពីរនេះមានជំងឺខ្វះ
គ្រាប់ឈាមក្រហម។
ជំងឺខ្វះឈាមក្រហមនេះធ្វើឲ្យរាងកាយនាងមិនអាចទទួលយក
អុកស៊ីហ្សែនគ្រប់គ្រាន់។ រោគសញ្ញារបស់វាមានដូចជា ខ្សោយ
ងាយសន្លប់ ឬដកដង្ហើមបានខ្លីៗ។
ក្នុងករណីធ្ងន់ធ្ងរវាអាចធ្វើឲ្យគាំងបេះដូង និងស្លាប់បាន។
តែជារឿងអស្ចារ្យដែលពួកគេនៅតែអាចរាំបានយ៉ាងរស់រវើកបើទោះជា
មានជំងឺបែបនេះក្ដី។
២ Lee Joon
សមាជិក MBLAQ
រូបនេះមានជំងឺផ្នែកអារម្មណ៍ម៉្យាងឈ្មោះថា Bipolar Disorder។
នេះមានន័យថា គេអាចផ្លាស់ប្តូរអារម្មណ៍ភ្លាមៗ។
វាអាចនាំទៅរកជំងឺផ្លូវចិត្តធ្ងន់ធ្ងរ
និងធ្វើអត្តឃាតខ្លួនបាន។
៣ Yoochun (JyJ)
តួរាជបុត្រឆ្លងភពមានជំងឺហឺតតាំង
ពីក្មេងមក។ បើស្ថិតក្នុងករណីធ្ងន់ធ្ងរ ឬគ្មានថ្នាំ
និងមនុស្សនៅក្បែរទេ វាអាចនាំឲ្យមានគ្រោះថ្នាក់ដល់ជីវិត។
៤ Yoseob (BEAST)
តារាមុខក្មេងរូបនេះធ្លាប់ត្រូវ
គ្រូពេទ្យរកឃើញថា មានជំងឺរលាកបំពង់កធ្ងន់ធ្ងរ។ ក្នុងករណីធ្ងន់
វាអាចនឹងធ្វើឲ្យអ្នកជំងឺនិយាយលែងឮ ឬអាចដកដង្ហើមមិនរួច។
តែជាសំណាងពេលនេះ គេទទួលការព្យាបាលជាសះស្បើយ
និងអាចប្រើសំឡេងយ៉ាងក្រអួនក្រអៅបានវិញហើយ។
៥ Lay (EXO-M)
Lay
រងគ្រោះជំងឺតំណពូជម៉្យាងដែលមានឈ្មោះថា ជំងឺឈាមក្រកក។
ក្នុងករណីនេះគេត្រូវប្រុងប្រយ័ត្នជានិច្ចមិនឲ្យមានរបួស
ឬស្នាមដាច់រលាត់ជ្រៅណាមួយទេ
ព្រោះវាអាចនឹងធ្វើឲ្យឈាមហូរឥតឈប់ដែលអាចគ្រោះថ្នាក់ដល់
ជីវិត។ ជំងឺនេះកើតទៅលើមនុស្សម្នាក់ក្នុងចំណោម ៣៤ ០០០ នាក់។
៦ Zico (Block B)
ប្រធានក្រុម Block B
មានកុមារភាពដ៏លំបាកដោយសារជំងឺរ៉ាំរ៉ៃ។
គេមានរោគក្លនតាំងពីនៅតូចមែនទែន
ហើយធ្លាប់វះកាត់បេះដូងដោយសារបេះដូងមានបញ្ហាធ្ងន់ធ្ងរ។
៧ Hyorin (SISTAR)
ពិបាកជឿបន្តិចមែនទេ
ដែលស្រីស្រស់ទឹកមុខស្រស់ស្រាយរូបនេះជាមនុស្សដែលមានជំងឺ?
ពេលនៅជាទារិកា នាងមានជំងឺកម្រម៉្យាងឈ្មោះថា Biliary Atresia
ដែលកើតមានលើកុមារម្នាក់ក្នុងចំណោមកុមារ ១៥០០០ នាក់។
ប្រសិនបើមិនបានព្យាបាលឲ្យបានដិតដល់ទេ
វាអាចនឹងបង្កឲ្យមានជំងឺខ្សោយថ្លើម។ តែទោះជាយ៉ាងណា
នាងបានជម្នះវាតាំងពីកុមារបានដោយជោគជ័យ។
៨ Gongchan (B1A4)
គេមានបញ្ហាតម្រងនោមរ៉ាំរ៉ៃដែលត្រូវការវះកាត់ទម្រាំជាសះស្បើយបាន។
0 comments:
Post a Comment