លោកអ្នកមិនអាចបិទបាំង ការសាយភាយ WiFi Signal ពេលលោកអ្នកកំពុងប្រើបានទេ ដរាបណាលោកអ្នកបិទ WiFi តែដើម្បីការពារការលួចប្រើ WiFi
របស់លោកអ្នក
មានដំណោះស្រាយមួយចំនួន ដែលលោកអ្នកអាចសាកល្បងក្នុងការអនុវត្តន៍ដូចជា៖
·
បិទប៊ូតុង WPS
(WiFi Protected Setup)
·
កំណត់លេខសម្ងាត់ឲ្យបានខ្លាំងលើ Router WiFi
·
ការប្តូរឈ្មោះ SSID
·
កាត់បន្ថយចំងាយក្នុងការចែករំលែក Signal WiFi
·
លុប ឬ Block
Mac Address ឧបករណ៍ដែលព្យាយាមតភ្ជាប់
បិទការចែករំលែកប៊ូតុង
WPS –
Disable
មុខងារ WPS ភាគច្រើនមាននៅលើ Router WiFi សឹងតែទាំងអស់ ដែលលោកអ្នកអាចបិទ ឬបើកប្រើ
បានតាមតម្រូវការ ។ បើលោកអ្នកគ្មានតម្រូវការក្នុងការចែករំលែក WiFi បន្តទេ សូមបិទមុខងារ WPS នេះ ដោយអាចចុចលើ Router ឬបញ្ជាតាម Web Interface ។ ដើម្បីអាចបិទបាន សូមចូលទៅកាន់ Browser ហើយវាយ 192.168.1.1 ឬ 192.168.0.1
ហើយវាយ Username: admin
និង Password: admin
បើលោកអ្នកមិនធ្លាប់ដូរនោះទេ ។
បន្ទាប់មក សូមពិនិត្យមើលថាតើលោកអ្នកបានបិទហើយ ឬនៅ?
WPS
Status នឹងបង្ហាញថា Enabled (បានបើក) សូមចុចលើ Disable WPS ដើម្បីបិទការចែករំលែក ។ ប៉ុន្តែ ប្រសិនបើ
លោកអ្នកចង់ចែករំលែក WPS ដើម្បីបង្កើនដែនសេវា
WiFi ឲ្យបានខ្លាំង
សូមអនុវត្តន៍ទៅជំហានបន្ទាប់ កំណត់លេខសម្ងាត់ឲ្យបានខ្លាំង
មិនថាតែ WiFi Router ទេដែលត្រូវការលេខសម្ងាត់ខ្លាំង
សូម្បីតែគណនី Facebook ឬ
Email របស់លោកអ្នកក៏ត្រូវការការកំណត់ច្បាស់លាស់ផងដែរ
។ការប្រើប្រាស់លេខសម្ងាត់ដូចជា 12345678, iLoveyou,
Sok88888, ជាដើម ។ល។
មិនគួរយកទៅប្រើប្រាស់គ្រប់គណនី ឬអ្វីក៏ដោយ ព្រោះលេខសម្ងាត់ ជាលេខដែល
មិនងាយក្នងការទាយ ឬស្មានដឹងបាន ។ ដើម្បីប្តូរលេខសម្ងាត់ សូមចូលទៅកាន់ Web Browser ហើយវាយ 192.168.1.1 ឬ 192.168.0.1 (ដូចចំណុចខាងលើដែរ)
និងកំណត់លេខសម្ងាត់ ដែលលោកអ្នកអាច Generate
បានដោយចុច ទីនេះ ។
Encryption ដែលអាចជារនាំងបាំង
មួយបន្ថែមទៀត
លើការស្មានលេខសម្ងាត់ ។
លោកអ្នកអាចកំណត់លេខសម្ងាត់ណាក៏បាន
តាមដែលលោកអ្នកអាចចំណាំក៏បាន តែត្រូវមានសញ្ញា (! ឬ ?)
និងលេខ រួមទាំងអក្សរធំតូច
ដែលចោរលួច WiFi អាចចំណាយពេលប្រហែលជាង២០ឆ្នាំក្នុងការទាយលេខសម្ងាត់នោះ។
ប្តូរឈ្មោះ SSID ឬឈ្មោះ Network Wireless
នៅពេលភ្ជាប់ដំបូងៗ លោកអ្នកនឹងទទួលបានឈ្មោះដើមមួយ ដែលអាចជាឈ្មោះឧបករណ៍ ដូចជា TP-Link_841, Linksys ជាដើម តែលោកអ្នកអាចប្តូរឈ្មោះបានដោយអាចដាក់ថា c:\virus.exe, virus.bat ដើម្បីអាចបន្លាចចោរលួច កុំឲ្យហ៊ានក្នុងការលួចប្រើប្រយ័ត្នឆ្លងរោគ ។
កាត់បន្ថយចំងាយក្នុងការចែករំលែក
Signal WiFi
ការចែករំលែក WiFi ឲ្យទៅដល់គោលដៅ ដែលលោកអ្នកចង់ប្រើប្រាស់ជាតម្រូវចាំបាច់ សម្រាប់អ្នកប្រើប្រាស់អ៊ីនធឺណិតប្រចាំថៃ្ង សម្រាប់អ្នកដែលត្រូវការចែករំលែក WiFi Signal ឲ្យបានឆ្ងាយដូចជា ទៅដល់ជាន់ទី២ ឬចូលក្នុងបន្ទប់គេង សំបុកអាយធី សូមណែនាំឧបករណ៍ Range Extender ដែលអាចចែករំលែក WiFi ដល់ទីតាំងដែលលោកអ្នកត្រូវការ ។ បើគ្រាន់តែការពារអ្នកលួចប្រើ លោកអ្នកអាចជ្រើសរើសវិធីផ្សេងបាន ។
លុប ឬរារាំង MAC Address ឧបករណ៍ដែលមិនចង់ឲ្យតភ្ជាប់
លើការស្មានលេខសម្ងាត់ ។
ប្តូរឈ្មោះ SSID ឬឈ្មោះ Network Wireless
នៅពេលភ្ជាប់ដំបូងៗ លោកអ្នកនឹងទទួលបានឈ្មោះដើមមួយ ដែលអាចជាឈ្មោះឧបករណ៍ ដូចជា TP-Link_841, Linksys ជាដើម តែលោកអ្នកអាចប្តូរឈ្មោះបានដោយអាចដាក់ថា c:\virus.exe, virus.bat ដើម្បីអាចបន្លាចចោរលួច កុំឲ្យហ៊ានក្នុងការលួចប្រើប្រយ័ត្នឆ្លងរោគ ។
ការចែករំលែក WiFi ឲ្យទៅដល់គោលដៅ ដែលលោកអ្នកចង់ប្រើប្រាស់ជាតម្រូវចាំបាច់ សម្រាប់អ្នកប្រើប្រាស់អ៊ីនធឺណិតប្រចាំថៃ្ង សម្រាប់អ្នកដែលត្រូវការចែករំលែក WiFi Signal ឲ្យបានឆ្ងាយដូចជា ទៅដល់ជាន់ទី២ ឬចូលក្នុងបន្ទប់គេង សំបុកអាយធី សូមណែនាំឧបករណ៍ Range Extender ដែលអាចចែករំលែក WiFi ដល់ទីតាំងដែលលោកអ្នកត្រូវការ ។ បើគ្រាន់តែការពារអ្នកលួចប្រើ លោកអ្នកអាចជ្រើសរើសវិធីផ្សេងបាន ។
រាល់ឧបករណ៍អេឡិចត្រូនិច
ដូចជាកុំព្យូទ័រ ទូរស័ព្ទដៃ ឬ Tablet នានាសុទ្ធតែមាន
MAC Address ដើម្បីសម្គាល់អត្តសញ្ញាណឧបករណ៍នីមួយៗ
។ លោកអ្នកអាចដាក់បញ្ចូលតែឧបករណ៍ដែលលោកអ្នកអាចតភ្ជាប់ប្រើបានចូលទៅបានហើយ ក្រៅពី MAC Address ដែលបានបញ្ចូល
ចោរលួច WiFi គ្មានសិទ្ធិអាចចូលប្រើបានទេ
។ នៅមានតិចនិច ដែល Hacker អាចលួចចូលបានទោះគេគ្មាន
MAC Address ក៏ចូលបានដែរ
តែដរាបណាគេបានដឹង MAC Address ណាមួយរបស់អ្នក
។ ដើម្បីអាចបញ្ចូល MAC Address ចូលក្នុង
Router WiFi លោកអ្នក
សូមចូលទៅកាន់ Web Browser ហើយវាយ
IP ដូចខាងលើ
។
សូមចូលទៅកាន់ Wireless –>Wireless MAC Filtering ហើយចុច
Enable ដើម្បីឲ្យ
Router លោកអ្នកអាចច្រោះ
Mac Address ដែលអាចឲ្យចូលភ្ជាប់បាន
ឬមិនបាន ។
ក្នុងករណីលោកអ្នកអាចរកឃើញ
MAC Address ចោរដែលលួចប្រើ
សូមបញ្ចូលហើយកំណត់ Status: Disabled នោះឧបករណ៍ដែលគេប្រើនោះ
នឹងមិនអាចប្រើបានរហូត ។ក្នុងករណីលោកអ្នកអាចរកឃើញ MAC
Address ចោរដែលលួចប្រើ
សូមបញ្ចូលហើយកំណត់ Status: Disabled នោះឧបករណ៍ដែលគេប្រើនោះ
នឹងមិនអាចប្រើបានរហូត ។
ចង់រកមុខអ្នកលួចប្រើទេ?
ចង់រកមុខអ្នកលួចប្រើទេ?
មិនពិបាកទេ
នៅពេលគេបានភ្ជាប់មកកាន់ Network របស់លោកអ្នកហើយ
លោកអ្នកអាចរកមើលតាម Router Settings ដោយចូលទៅ
IP ខាងលើ
ហើយចូលទៅកាន់ IP & Mac Binding => ARP
List ដូចរូបខាងក្រោម ។
លោកអ្នកនឹងឃើញ MAC Address ដែលបានភ្ជាប់មកកាន់
Network របស់លោកអ្នក
។ ដល់ចំណុចនេះ ដល់ ពេល គ្រោះថ្នាក់សម្រាប់អ្នកលួចប្រើវិញម្តង ព្រោះនៅពេលនរណាម្នាក់ដឹង MAC Address លោកអ្នកនោះគេ
នឹងអាចបញ្ជាកុំព្យូទ័រអ្នក ឬលួចឯកសារ ។
0 comments:
Post a Comment