នៅពេល កំពុង Jailbreak ឧបករណ៍ iOS របស់អ្នក ដោយប្រើ កម្មវិធី TaiG v.2.0 វាអាច នឹងជាប់គាំង មិនទៅមុខ ឬលោតផ្ទាំង កំហុសឆ្គងផ្សេងៗ។ ខាងក្រោមនេះ គឺជា ដំណោះស្រាយ សំរាប់បញ្ហាទាំងអស់នោះ៖
គាំងត្រឹម 20% (កំហុសឆ្គងលេខ 1101)
បញ្ហានេះ ទាក់ទងនឹង កម្មវិធី iTunes របស់លោកអ្នក។ ដូចនេះ សូមលុបកម្មវិធី iTunes បច្ចុប្បន្នចេញ ហើយដោនឡូដ កម្មវិធី iTunes ស៊េរីចាស់ 12.0.1 ពីលីងខាងក្រោម:
- សំរាប់ អ្នកប្រើ ប្រព័ន្ធ Windows 32 Bit សូមដោនឡូដពីលីងនេះ: http://pan.baidu.com/s/1gdzmqIJ
- សំរាប់ អ្នកប្រើ ប្រព័ន្ធ Windows 64 Bit សូមដោនឡូដពីលីងនេះ: http://pan.baidu.com/s/1pJ3FGq3
កំហុសឆ្គងលេខ 1102
សូមដាក់ ឧបករណ៍ ក្នុងមុខងារ AirPlane Mode ហើយបិទ មុខងារចាក់សោរអេក្រង់ និងប៊ូតុងស្កែនក្រយៅដៃ Touch ID
កំហុសឆ្គងលេខ 1103
កម្មវិធី TaiG ដែលអ្នក បានដោនឡូដ ប្រហែលជា មិនបានពេញត្រឹមត្រូវ។ សូមដោនឡូដ វាម្តងទៀត ពីវិុបសាយ: http://taig.com/en
គាំងត្រឹម 30%-40% (កំហុសឆ្គងលេខ 1104)
សាកល្បង ប្តូរទៅប្រើ រន្ធ USB ផ្សេងទៀត។ បើនៅតែជួបបញ្ហាដដែលនេះ ចូរសាកល្បងជាមួយ កុំព្យូទ័រផ្សេង។
គាំងត្រឹម 50% (កំហុសឆ្គងលេខ 1105)
សូមបិទកម្មវិធី Antivirus និង Firewall របស់លោកអ្នក ហើយកុំភ្លេច បិទ Find My iPhone និងឡុកចេញ គណនី iCloud ផង។
គាំងត្រឹម 60% (កំហុសឆ្គង ពេលបញ្ចូលកូដក្នុងប្រព័ន្ធ)
បើជួបបញ្ហានេះ ជាដំបូង សូមបិទបើក iPhone/iPad អ្នកឡើងវិញ ព្រមទាំងបិទបើក កុំព្យូទ័រឡើងវិញដែរ។ តែបើនៅតែ ជួបបញ្ហាដដែល ត្រូវ អាប់ដេត ម៉ាសីុន របស់អ្នក ទៅកាន់កំណែទំរង់ 8.3 តាមរយៈ iTunes។
ជួបបញ្ហា Jailbreak Failed ជាញឹកញាប់
ដាក់ ឧបករណ៍ក្នុង Airplain Mode ក្នុង Settings។
ជួបបញ្ហា TaiG មិនស្គាល់ឧបករណ៍ (ចេញសារ ‘Apple Driver hasn’t been found’)
បញ្ហានេះ ទាក់ទងនឹង កម្មវិធី iTunes របស់លោកអ្នក។ ដូចនេះ សូមលុបកម្មវិធី iTunes បច្ចុប្បន្នចេញ ហើយដោនឡូដ កម្មវិធី iTunes ស៊េរីចាស់ 12.0.1 ពីលីងខាងក្រោម:
- សំរាប់ អ្នកប្រើ ប្រព័ន្ធ Windows 32 Bit សូមដោនឡូដពីលីងនេះ: http://pan.baidu.com/s/1gdzmqIJ
- សំរាប់ អ្នកប្រើ ប្រព័ន្ធ Windows 64 Bit សូមដោនឡូដពីលីងនេះ: http://pan.baidu.com/s/1pJ3FGq3
Home
»
»Unlabelled
» ដោះស្រាយបញ្ហា កម្មវិធី TaiG v.2.0 គាំង ពេលកំពុង Jailbreak iOS 8.1.3 ដល់ 8.3
Friday, June 26, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment