Nick Jonas បែកបាក់ស្នេហានឹងមិត្តស្រីបវរកញ្ញា
16 Jun, 2015 14:34
តារា
ចម្រៀង Nick Jonas និងមិត្តស្រីអតីតបវរកញ្ញាចក្រវាលអាមេរិក
Olivia Culpo
បានចែកផ្លូវគ្នាដើរហើយក្រោយទាក់ទងគ្នាជិតពីរឆ្នាំ។
ប្រភពផ្សេងគ្នាដែលមិនបញ្ជាក់
អត្តសញ្ញាណថា អ្នកទាំងពីរពិតជាដាច់គ្នាមែន។ ប្រភពមួយនិយាយថា
បវរកញ្ញាវ័យ ២៣ ឆ្នាំ ខូចចិត្តជាខ្លាំងពេលមិត្តប្រុសសុំបែក។
ទោះជាយ៉ាងណា
មូលហេតុដែលនាំទៅរកការប្រេះស្រាំសម្ពន្ធភាពពួកគេមិនត្រូវបាន
បញ្ជាក់ឲ្យដឹងឡើយ។
Nick និង Olivia កាលនៅផ្អែមល្ហែម
ចចាមអារ៉ាមពីការផុតរលត់ចំណងស្នេហា
អតីតតារាចម្រៀងក្រុម Jonas Brothers
កើតឡើងតាំងពីពេលមិនឃើញអ្នកទាំងពីរបណ្ដើរគ្នាដូចសព្វមួយដង
ចូលកម្មវិធីពានរង្វាន់តន្ត្រី Billboard កាលពីថ្ងៃទី ១៧
កន្លងទៅ។ ហើយកាលពីសប្ដាហ៍មុន
បើទោះជាអ្នកទាំងពីរនៅទីក្រុងញីវយ៉កជាមួយគ្នាក្ដី តែឃើញ Nick
ចេញក្រៅញ៉ាំអាហារតែឯង
ស្របដែលប្រភពមិនបញ្ចេញអត្តសញ្ញាណមួយបញ្ជាក់ថា
ពួកគេស្នាក់នៅសណ្ឋាគារផ្សេងគ្នាផង។
គូស្នេហ៍ដែលគេគ្រប់គ្នាតែង
សរសើរថា សមនឹងគ្នាមួយគូនេះបានចាប់ទាក់ទងគ្នាកាលពីខែសីហា
ឆ្នាំ ២០១៣ ពេល Olivia ចូលរួមប្រកួតប្រជែងបវរកញ្ញាអាមេរិក៕
0 comments:
Post a Comment