Tuesday, June 16, 2015

មូលហេតុ​​ទូរសព្ទ​​​ខល​មិន​ចេញ​ពេល​ទៅ​មើល​បាល់​​នៅ​​ស្តាត​

16 Jun, 2015 14:03

នៅ ​ក្នុង​កម្មវិធី​​មួយ​ចំនួន​ដូច​ជា​ការ​ប្រកួត​បាល់​ទាត់​ ឬ​ការ​ប្រគំ​តន្ត្រី​ខ្នាត​ធំ​ មនុស្ស​ជា​ច្រើន​តែង​មាន​បញ្ហា​មិន​អាច​ប្រើប្រាស់​ទូរសព្ទ​របស់​​ខ្លួន​ ក្នុង​ការ​ទំនាក់​ទំនង​​គ្នា​បាន។ ភាគ​ច្រើន​ទូរសព្ទ​របស់​គេ​គឺ​គ្មាន​សេវា​ ឬ​មាន​សេវា​ដែរ​តែ​ខល​មិន​ចេញ។

phone-at-staduim

បញ្ហា​នេះ​​កើត​មាន​​ឡើង​​ដោយ​សារ​កត្តា​​ចម្បង​​មួយ ​គឺ​​ចំនួន​ទូរសព្ទ​រាប់​ម៉ឺន​គ្រឿង​បាន​ប្រមូល​ផ្ដុំ​គ្នា​ក្នុង​តំបន់​ដ៏​ តូច​មួយ​​ ដែល​ត្រូវ​បាន​គ្រប់​ដណ្ដប់​ដោយ​អង់តែន​ទូរសព្ទ​មួយ​ប៉ុណ្ណោះ។ ចំណែក​​អ្នក​ប្រើប្រាស់​បាន​​ធ្វើ​ការ​ហៅ​ ឬ​ SMS​ ទៅ​មិត្តភ័ក្ដិ​ច្រើន​គ្នា​​ក្នុង​​ពេល​​តែ​មួយ ធ្វើ​ឲ្យ​ចំនួន​​នៃ​ការ​ប្រើប្រាស់​​លើស​​សមត្ថភា​ព​​របស់​សេវា​ទូរសព្ទ​​ នោះ​ នៅ​តំបន់​នោះ។​

មួយ​វិញ​ទៀត​ ​អ្នក​ចូល​រួម​កម្មវិធី​​ទាំង​អស់​មិន​ត្រឹម​តែ​ខល​ ឬ​ SMS ​នោះ​ទេ ​​ពួក​គេ​ថែម​ទាំង​​​ប្រើប្រាស់​អ៊ីនធឺណិត​ដើម្បី​បង្ហោះ​រូប​ភាព​ និង​វីដេអូ​លើ​ Facebook​ ឬ​​ Instagram​ ដែល​ធ្វើ​ឲ្យ​បញ្ហា​ខ្វះ​សេវា​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង។

ទោះ​បី​ជា​មាន​ការ​ដំឡើង​បង្គោល​អង់​តែន​ចល័ត​ដើម្បី​កាត់​បន្ថយ​ភាព​ រអាក់រអួល​​នេះ​យ៉ាង​ណា​ក្ដី​ ក៏​​បញ្ហា​នេះ​មិន​អាច​ដោះ​ស្រាយ​បាន​ទាំង​ស្រុង​ដែរ​ បើ​សិន​ជា​មាន​ការ​ប្រើ​ប្រាស់​ទូរសព្ទ​យ៉ាង​ច្រើន​បែប​នេះ​ លើ​ផ្ទៃ​ក្រឡា​ដ៏​តូច​បែប​ហ្នឹង៕

0 comments:

Post a Comment