Tuesday, June 16, 2015

លី តឺហួរ ​នឹង​ក្លាយ​ជា​អ្នក​លេង​សាច់​ដុំ​ម្ដង​ទៀត​ក្នុង​រឿង “Running on Karma 2”

16 Jun, 2015 15:56

តារា ​សម្ដែង​ហុងកុង Andy Lau (លី តឺហួរ) នឹង​ត្រលប់​មក​កាន់​តំណែង​តួ​ឯក​​​អ្នក​ហាត់​សាច់​ដុំ​​ដែល​ក្លាយ​ខ្លួន​ពី​ ព្រះ​សង្ឃ ក្នុង​រឿង “Running on Karma” ជា​ថ្មី​បន្ត​ទៀត បន្ទាប់​ពី​វគ្គ​ដំបូង​នៃ​ខ្សែ​ភាពយន្ត​នេះ​បាន​ចេញ​តាំង​ពី​ឆ្នាំ​២០០៣។

4199_1

តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន HK Channel បាន​ឲ្យ​ដឹង​ថា ផលិតករ​ភាពយន្ត​លោក Johnnie To និង Wai Ka Fai បាន​សម្រេច​ចិត្ត​ផលិត​វគ្គ​ថ្មី​នៃ​រឿង​នេះ ជា​លក្ខណៈ 3D ដោយ​គ្រោង​ចំណាយ​ដើម​ទុន ២៦លាន​ដុល្លារ និង​ត្រៀម​ចេញ​បញ្ចាំង​នៅ​ឆ្នាំ​ក្រោយ។

ប៉ុន្តែ​ខណៈ​ដែលតួ​ឯក​ប្រុសនៅ​តែ​ជា Andy Lau តំណែង​តួ​ឯក​ស្រី​របស់​តារា​សម្ដែង Cecilia Cheung នឹង​ត្រូវ​ជំនួស​ដោយ​តារា​សម្ដែង Gao Yuanyuan វិញ។ តួ​សម្ដែង​ថ្មី​មួយ​រូប​ទៀត គឺ​តារា​សម្ដែង Jacky Heung ដែល​ប្រភព​បាន​បង្ហើប​ថា Jacky នឹង​សម្ដែង​ជា​កូន​សិស្ស​របស់ Andy Lau។

ទោះ​យ៉ាង​ណា ក្រោយ​ការ​ចុះ​ផ្សាយ​នេះ អ្នក​នាំ​ពាក្យ​របស់​ផលិតកម្ម China Star ដែល​ជា​អ្នក​ផលិត​ភាពយន្ត​មួយ​នេះ ​បាន​បញ្ជាក់​ថា ពួក​គេ​ពិត​ជា​កំពុង​រៀប​ចំ​គម្រោង​ផលិត​ខ្សែ​ភាពយន្ត “Running on Karma” វគ្គ​ពីរ​ពិត​មែន ប៉ុន្តែ​ព័ត៌មាន​លម្អិត​ផ្សេង​ៗ​ដូច​ជា​ការ​ជ្រើសរើស​តួ និង​កាល​បរិច្ឆេទ​នានា គឺ​មិន​ទាន់​សម្រេច​ជា​ផ្លូវការ​នៅ​ឡើយ​ទេ ៕​

ចុចអាន៖តារា​ចិន​ល្បី​ៗ ៦​រូប ដែល​មាន​ប្រពន្ធ​ជា​កំពូល​អ្នក​មាន
ចុចអាន៖លី តឺហួរ​​​​​ ​ត្រៀម​​ថត​​រឿង​​ធំ​ហូលីវូដ​និយាយ​ពី​មហាកំពែង​ចិន​
ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ yahoo

0 comments:

Post a Comment